ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី រួមជាមួយលោកអភិបាល ក្រុង ស្រុកទាំង១៣ និងអង្គភាពពាក់ព័ន្ធតាមរយៈវីដេអូ Zoom Meeting នៅសាលាខេត្តកណ្ដាល។