ខេត្តកណ្តាល៖រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះពិនិត្យ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន ២១គ្រួសារ ដែលទទួលរងការបាក់ច្រាំងទន្លេបាសាក់ និង ស្រុតផ្ទះ ស្ថិតនៅភូមិត្រពាំងឈូក ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ក្នុងការចុះពិនិត្យនោះមានការចូលរួមពីអាជ្ញាធរស្រុក និងកងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធ ៕