រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ប្រគល់ និងទទួល ដីចំនួន ៧ឡូតិ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ប្រគល់ និងទទួល ដីចំនួន ៧ឡូតិ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនមករដ្ឋបាលខេត្តទុកសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគម្រោងស្ថារប្រឡាយទឹកស្អុយចំនួន ៤ខ្សែ និងគម្រោងសាងសង់ស្ពានបេតុងព្រែកដើមលាប ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។បន្ទាប់ពីប្រជុំរួចឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនត្យទីតាំងដីដែលក្រសួងប្រគល់ជូនមករដ្ឋបាលខេត្ត និងចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកដើមលាប។

អត្ថបទទាក់ទង