ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំ ក្នុងកិច្ចប្រជុំពិនិត្យ ឆ្លងនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង-ស្រុក ទូទាំងខេត្តកណ្ដាល ដោយមានការចូលរួមផងដែរពីសំណាក់មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ តាមប្រព័ន្ធ Online Zoom Metting។ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំបានធ្វើការកែសម្រួលទៅលើអត្ថន័យខ្លឹមសារក៏ដូចជារចនាបថមួយចំនួន នៃនិមិត្តសញ្ញារបស់ក្រុង-ស្រុក ឱ្យសមស្របទៅនឹងសក្តានុពល ជីវប្រវត្តិភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋទៅតាមបណ្ដាក្រុង-ស្រុកនីមួយៗ ដើមី្បធ្វើឱ្យនិមិត្តសញ្ញារបស់ក្រុង-ស្រុក បង្កប់ទៅអត្ថន័យដ៏ស៊ីជម្រៅ ប្រកបដោយសោភ័ណភាព ទុកសម្រាប់ប្រើប្រាស់បន្តដល់មនុស្សជំនាន់ក្រោយ។