ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំទំនាស់ដីធ្លីរវាងអ្នកពុះដីឡូត៍១កន្លែង ជាមួយប្រជាពលរដ្ឋមានចំនួន៤៣១ក្បាលដី នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។