ខេត្តកណ្ដាល៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីសំណើសុំប្តឹងទប់ស្កាត់ក្នុងការចេញប្លង់កម្មសិទ្ធិដី ដែលស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ ។