ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ កុដិតាជីយាយជី ដងទង់ និង សមិទ្ធិផលនានាក្នុងវត្តធនមន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយ ឧត្ដម សេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ស្ថិតនៅវត្តធនមន្ត ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល៕