រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្ដុះបណ្ដាលស្ដីពី រចនាសម្ពន្ធ័ តួនាទីភារកិច្ច និងកិច្ចការរដ្ឋបាលថ្នាក់ក្រោជាតិជូនដល់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីហាត់ការជាង ៦៥នាក់

ខេត្តកណ្ដាល៖ លោក គង់ ច័ន្ទណែត នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ចើញជា គ្រូឧទេសក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី រចនាសម្ពន្ធ័ តួនាទីភារកិច្ច និងកិច្ចការរដ្ឋបាលថ្នាក់ក្រោជាតិជូនដល់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីហាត់ការជាង ៦៥នាក់។លោក គង់ ចាន់ណែត បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ដល់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីហាត់ការ ឱ្យទទួលបានចំណេះដឹងក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។លោកបានបញ្ចាក់ថា វត្តបណ្ដុះបណ្ដាលនេះក៏ជាទុនសម្រាប់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីហាត់ការ ដើម្បីចូលរួមប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកណ្តាល ឆ្នាំ២០២៣ ដែលនឹងព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅនៅពេលខាងនេះផងដែរ។សូមបញ្ជាក់ថា វត្តបណ្ដុះបណ្ដាលខាងលើនេះមានរយៈពេល ២ថ្ងៃ ហើយសិក្ខាកាមទាំងអស់នឹងសិក្សាលំអិលទៅលើ៖

១/ទស្សនទាននៃកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការនៅកម្ពុជា ។

២/រចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចរដ្ឋបាលខេត្ត។

៣/ រចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចរដ្ឋបាលក្រុង ស្រុក។

៤/មុខងារ និងធនធាន។.

៥/ ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាព និង

៦/ របៀបរបបការងារ។

អត្ថបទទាក់ទង