រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុំ ណម ត្រូវជាម្ដាយបង្កើតរបស់ លោក កន សុខកាយ អភិបាលស្រុកល្វាឯម

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុំ ណម ត្រូវជាម្ដាយបង្កើតរបស់ លោក កន សុខកាយ អភិបាលស្រុកល្វាឯម ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១៖១៤ នាទីព្រឹក ក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពាធ ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល សូមលើកហត្ថប្រណម បង្គំអពា្ចលី ឧទ្ទិសបួងសួងដល់តេជះបារមី នៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណខន្ធមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគ និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង