ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោងមនុស្សធម៌ជា ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសប្បុរសជននានាក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឍ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ "រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបស្យាប័ន្នសង្គម"។ សប្បុរសជនដែលចូលរួមឧបត្ថម្ភក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឍ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ រួមមាន៖១.លោកជំទាវឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ ឧបត្ថម្ភ អង្ករចំនួន ៥តោន។២.លោកឧកញ៉ា ជា ដាណា អគ្គនាយក និងប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ វេស្ទលែនដ៍ ឧបត្ថម្ភ អង្ករចំនួន ២តោន ,ទឹកសុទ្ធ ១០០កេស ,ត្រីខ ៥០យួរ ,មី ៥០កេស និងថវិកា ២,០០០$។៣.លោក ប៉េន សុផល និងលោកស្រី ប្រធានសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល។៤.លោក ថេង ស៊ុក និងលោកស្រី សុខ ចន្ថា អនិកជនប្រទេសបារាំង ឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល។៥.លោក អាន ធន និងភរិយា ឧបត្ថម្ភថវិកា ៥០$។៦.Mr. Helon Landingin ប្រធានសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមនៃកុមារ ទ្រមទាំងគ្រួសារខេត្តតាកែវ ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល។៧.Mr. Francis Landingin ប្រធានសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមនៃកុមារ អង្គស្នួល ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល។៨.លោកប្រធានសាខាធនាគារជាតិ នៃខេត្តកណ្ដាល ឧបត្ថម្ភថវិកា ១លាន ២សែនរៀល។ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លោកឧកញ៉ា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏មានតម្លៃ ក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនាឱកាសនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។