ខេត្តកណ្តាល៖រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនុគណៈកម្មការមេប្រយោគមណ្ឌលប្រឡង អនុគណៈកម្មការកណ្ដាល អនុគណៈកម្មការអប្បមាទ អនុគណៈកម្មការអនុរក្ស និងអនុគណៈកម្មការសន្តិសុខ សម្រាប់ដឹកនាំការប្រឡងប្រជែងបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៣។កិច្ចប្រជុំនេះមានការចូលរួមពី អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី ទីចាត់ការចំណុះសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ដើម្បីធានានូវយុត្តិធម៌ និងតម្លាភាពភាពឥតលម្អៀង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយ និងលុបបំបាត់ អំពើអសកម្មនានាក្នុងដំណើរការជ្រើសរើសបេក្ខជន អោយចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរដ្ឋបាលថ្នាក់ ក្រោមជាតិ សម្រាប់ខេត្តកណ្តាលឆ្នាំ២០២៣ សម័យប្រឡងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ គណៈកម្មការរៀបចំការប្រឡងខេត្ត សូមធ្វើការណែនាំដល់អនុគណៈកម្មការ ដឹកនាំការប្រឡងប្រជែងបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកណ្ដាល ឆ្នាំ២០២០ និងអ្នកពាក់ព័ន្ធនៃការ ប្រឡង ដូចខាងក្រោម ៖-ត្រូវគោរព និងអនុវត្តតាមតួនាទី និងភារកិច្ចដែលចែងក្នុងសេចក្តីសម្រេចលេខ ១៦៩ សសរ ស្តីពីការបង្កើត អនុគណៈកម្មការមេប្រយោគមណ្ឌលប្រឡង អនុគណៈកម្មការកណ្ដាល អនុគណៈកម្មការអប្បមាទ អនុ គណៈកម្មការអនុរក្ស និងអនុគណៈកម្មការសន្តិសុខ សម្រាប់ដឹកនាំការប្រឡងប្រជែង បញ្ចូលទៅក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកណ្តាល ឆ្នាំ២០២៣-មិនត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវ អាវុធជាតិផ្ទុះ ទូរស័ព្ទដៃ វិទ្យុទាក់ទង សំណៅឯកសារ ឧបករណ៏ អេឡិចត្រូនិចផ្សេងៗ-មិនត្រូវបង្កសំឡេង ឬសកម្មភាពផ្សេងៗរំខានក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដែលនាំអោយប៉ះពាល់ ដល់ បេក្ខជនដែលកំពុងប្រឡងប្រជែង-មិនត្រូវប្រើប្រាស់នូវសិទ្ធិអំណាច និងតួនាទីក្នុងនាមជាសមាសភាពអនុគណៈកម្មការ ឬអ្នកពាក់ព័ន្ធ ដើម្បី កេងចំណេញយកផលប្រយោជន៍ផ្សេងៗពីដំណើរការនៃការប្រឡង បុគ្គលណាដែលល្មើសនឹងសេចក្ដីណែនាំខាងលើនេះ ត្រូវទទួលទណ្ឌកម្មវិន័យ និងទោសតាមច្បាប់ជាធរមាន ៕