ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមហាក់ សុខមករា អភិបាលរង ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលក្រុង-ស្រុក ដែលពាក់ព័ន្ធ កងកម្លាំងទាំងបី និងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ៕