ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកំណត់ហេតុ ស្តីពីលទ្ធផលសហប្រតិបត្តិការ៦ខែ ចុងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ៦ខែ ដើមឆ្នាំ២០២៣ រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង នៅសាលាខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពី លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ លោក លោកស្រីប្រធានអង្គភាពចុះណុះសាលាខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕