រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំរដ្ឋបាលស្រុកលើកដែក

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកលើកដែកទំហំ៣០ ម៉ែត្រ x ១៧ម៉ែត្រ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកលើកដែក ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ​ឯក​ឧត្តម ​អភិ​បាល​ខេត្ត ​បាន​មាន​ប្រសាសន៍បន្តថា៖​ នេះ​ជា​សមិទិ្ឋ​ផល​ថ្មី​មួយ​ទៀត​ សម្រាប់​មន្ត្រី​រាជ​ការ​ស្រុក​លើកដែកហើយ​អាគារ​សាលប្រជុំនេះ​ គឺជា​អាគារ​ដ៏​សំខាន់ ​សម្រាប់​មន្រ្តី​រាជ​ការ​យើង​មាន​កន្លែង​ប្រជុំកិច្ចការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព និងក្នុងវិស័យសេដ្ឋកិច្ច–សង្គម សម្រាប់ផ្តល់ពុទ្ធិប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក“មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ” មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ។ ។ ​ ឯក​ឧត្តម ​បានបន្ថែមថា​៖ រដ្ឋ​បាល​មូល​ដ្ឋាន​ មាន​ការងារ​ជា​ច្រើន ​ត្រូវ​បំរើ​ប្រជា​ពល​រដ្ឋ ​ដែល​ប្រជា​ពល​រដ្ឋ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដូច​នេះ​យើង​មាន​កន្លែង​ធ្វើ​ការ​ស្អាត​ហើយ ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ការ​បំរើ​ប្រជា​ជន​យើង​ឲ្យ​បាន​ល្អ​ថែម​ទៀត។​ ​ក្នុងឱកាសនោះដែរឯកឧត្តមក៏បានស្នើដ៏អាជ្ញាធរស្រុកលើកដែក មេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានយ៉ាងល្អប្រសើរ។ ​ឯក​ឧត្តម ​ក៏​បាន​ណែនាំ ​ដល់​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​សំណង់ ​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គម្រោង​ប្លង់​បច្ចេក​ទេស ​ហើយ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​បំផុត​ចំពោះសុ​វត្ថិភាព​ខ្លួន​យើង​ផង​ដែរ កុំ​ឲ្យមា​នការ​ធ្វេសប្រហែស​ឲ្យសោះ​ នៅ​ពេល​ដែល​បំពេញការងារ ខ្លាច​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ជាយ​ថាហេតុ​៕

អត្ថបទទាក់ទង