ខេត្តកណ្តាល៖រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោកលើកទី១៤ នៅខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕