ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធានក្រុមការងារចម្រុះចល័ត បានដឹកនាំក្រុមការងារចម្រុះអធិការកិច្ចហត្ថាពពលកម្មបរទេស ដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កិច្ចពិភាក្សានេះក៏មានការអញ្ជើញចូលរួមផងដែរពីមន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។