ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួម ជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ។យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅប្រពៃថ្លៃថ្លា និងសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាពញាចក្រី ដែលបាន ខិតខំយកអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ក្នុងការ រួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូរ ជាមូលដ្ឋាននៃការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកសាង សមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិជាទីស្នេហានៃយើងឱ្យ កាន់តែមានការ រីកចម្រើនជឿនលឿន ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕