ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ឈួន កែវ ជំនួយការផ្ទាល់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា រួមទាំងអាជ្ញាធរស្រុក-ឃុំ បាននាំយកបច្ច័យចំនួន ៥,០០០ (ប្រាំពាន់ដុល្លារ) មកប្រគេនដល់ព្រះគ្រូចៅអធិការវត្តប្រជុំសាគរខ្សុំ ស្ថិតក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីចូលរួមកសាងសមិទ្ធិផលនានាក្នុងវត្ត។