ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យការអនុវត្តការងារគណនេយ្យភាពសង្គម នៅរដ្ឋបាលឃុំព្រែកអញ្ចា សាលាបឋមសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រែកអញ្ចា និងមណ្ឌលសុខភាពព្រែកអញ្ចា ស្ថិតក្នុងស្រុកមុខកំពូល ជាមួយអាជ្ញាធរស្រុកមុខកំពូល ក្រុមការងារធនាគារពិភពលោក និងអង្គការជាដៃគូរនានា ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីចំនុចខ្លាំង និងចំណុចខ្សាយ នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម សំដៅផ្តល់អនុសាសន៍ជាគន្លឹះដើម្បីធ្វើឱ្យការអនុវត្តការងារកាន់តែប្រសើរឡើង។