ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបទបញ្ជាផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះរួមមាន កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ខេត្ត ចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ដេប៉ូខ្សាច់ មួយកន្លែង ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណជាដើម ។