ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគោលការណ៍ ការចាក់លុប ចាក់បំពេញអាចម៍ដីរណ្ដៅដីខ្សាច់នានា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។