ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣លោក ឈួន កែវ ជំនួយការផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា រួមជាមួយលោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា អាជ្ញាធរស្រុកមុខកំពូល បាននាំយកបច្ច័យប្រគេនព្រះគ្រូចៅអធិការវត្តចំនួន ០៤ រួមមាន៖១-ព្រះមហាផរប្បញ្ញា ផន សុភាព ព្រះចៅអិធិការវត្តជ្រៃមាសសាគរ ចំនួន ៨,000ដុល្លាអាមេរិក សម្រាប់កសាងរបងវត្ត២-ព្រះសមណសោភ័ណ ហៀង ប៊ុនធន ព្រះចៅអធិការវត្តកែវមុនីជោតិ កសាងប្រាសាទដំបូកខ្មៅក្របៅជ្រុំចំនួន ៥,០០០ដុល្លាអាមេរិក៣-ព្រះគ្រសរណសីលធ៌ម លី ពិសិដ្ឋព្រះចៅអធិការពោធិមង្គល (ហៅវត្តភូមិក្អម)កសាងព្រះវិហារចំនួន ៥,០០០ដុល្លាអាមេរិក៤-ព្រះប្រហ្មមេធា រ៉េត ពិសិដ្ឋ ព្រះសមុហ៍អនុគណ និងជាព្រះចៅអធិការវត្តកែវមុនីវ័វ្ត (ហៅវត្តព្រែកឬស) ចំនួន ៥,០០០អាមេរិកកសាងកុដិ។