ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះពិនិត្យរៀបចំការស្ថាបនាផ្លូវ ដោយអ៊ុតកៅស៊ូ A/C ទទឹង១១ ម៉ែត្រប្រវែង ប្រមាណ ២០០០ ម៉ែត្រ ចាក់បេតុងខ័ណ្ឌទ្រូងផ្លូវ បំពាក់បង្គោល និងអំពូលអគ្គិសនី ចិញ្ចើមផ្លូវ ទទឹង ៤ម៉ែត្រក្រាលសន្លឹកក្រានីត និង ដាំដើមឈើលម្អ លើកកម្ពស់សោភ័ណ្ឌភាព បរិស្ថានស្អាត នៅក្នុងក្រុងសំពៅពូន ។