រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២៣

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២៣ ។តាមរយៈកិច្ចប្រជុំ ឯកឧត្តម បានលើកទឹកចិត្ត និងយកចិត្តទុកដាក់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ , ការងារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ទូទាំងខេត្ត ជាពិសេសការងារសន្តិសុខសណ្តាប់ធ្នាប់ នាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើដល់ក្រុង-ស្រុក និងមន្ទីរអង្គភាព ទាំងអស់ ត្រូវរៀបចំរបាយកសរណ៍ជាប្រចាំ ជាពិសេសពង្រឹងការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ខ្ជាប់ខ្ជួន ហើយករណីមានបញ្ហាប្រឈម សូមរាយការណ៍សុំយោបល់មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

អត្ថបទទាក់ទង