ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ រួមមានលោកអភិបាលរងក្រុងតាខ្មៅ អាជ្ញាធរសង្កាត់ពាក់ព័ន្ធ ក្រុមការងារក្រុមហ៊ុនសាងសង់ផ្លូវ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យការងារត្រៀមជួសជុលផ្លូវ រៀបចំប្រព័ន្ធលូ ការងាររៀបចំខឿន ចិញ្ចើមផ្លូវថ្មើរជើង និងរៀបស៊ុមជុំវិញដើមឈើលម្អ ដើម្បីលើកសោភ័ណ្ឌភាពក្រុងតាខ្មៅ នៅតាមបណ្តោយផ្លូវជាតិលេខ21B (115) ចន្លោះចាប់ពី ( ស្តុបកាកបាទក្រហមខេត្ត រហូតដល់ផ្លូវជាតិលេខ២ ស្តុបព្រែកហូរ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្ដុល ក្រុងតាខ្មៅ ។