រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំ ពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ស្ពានក្រវ៉ាត់ក្រុងទី៣ និងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្នុងកិច្ចប្រជុំត្រៀមរៀបចំ ពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ស្ពានក្រវ៉ាត់ក្រុងទី៣ និងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងអាជ្ញាធរស្រុក។សូមបញ្ចាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង ១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង គម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ- បាវិតនេះ គ្រោងប្រើពេល ៤ឆ្នាំ ដែលបញ្ចប់នៅឆ្នាំ២០២៧ ។ ផ្លូវល្បឿនលឿននេះ មានសារសំខាន់ណាស់ ក្នុងការទំនាក់ទំនងទំនិញ និងអ្នកធ្វើដំណើរឆ្លងកាត់។

អត្ថបទទាក់ទង