ខេត្តកណ្តាល៖រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសំណើសុំដោះស្រាយទំនាស់ដីទំហំ ៧ ហិកតា របស់ ប្រជាពលរដ្ឋ៤គ្រួសារស្ថិតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល។