រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធអាគារសិក្សាពុទ្ធិកអនុវិទ្យាល័យ និងសមិទ្ធផលនានាក្នុងវត្តកោះទាវ ក្រុងសំពៅពូន

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីសម្ពោធអាគារសិក្សាពុទ្ធិកអនុវិទ្យាល័យ និងសមិទ្ធផលនានាក្នុងវត្តតកោះទាវ ស្និតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ទៅព្រឹកថ្ងៃទី៥ អែថុន ឆ្នាំ២០២៣រ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលតែងតែបានចូលរួមចំណែកកសាង និងអភិវឌ្ឍវិស័យពុទ្ធសាសនាក្នុងខេត្តកណ្តាល ប្រកបដោយសទ្ធាជ្រះថ្លា។ឯកឧត្តម បានមានប្រសាសន៍ថា អាគារសិក្សាពុទ្ធិកអនុវិទ្យាល័យ និងសមិទ្ធផលនានាក្នុងវត្តកោះទាវ គឺជាសមិទ្ធិផលថ្មីបន្ថែមទៀត បង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលជាសាសនារបស់រដ្ឋ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៍សំខាន់ ក្រោមម្លប់សន្តិភាព ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមបានបន្ថែមថា ជោគជ័យទាំងនេះ គឺផ្តើមចេញពីការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គ មហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និង អនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព ។ឯកឧត្តម ក៍បានផ្តាំផ្ញើដល់លោកយាយ លោកតា​ ក្មួយៗ​សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រ ជឿជាក់លេីការដឹកនាំសម្តេចតេជោ ដែលនាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​ សុខសន្តិភាព​ និងការអភិវឌ្ឍ​ជូនប្រជាជន​ និងប្រទេសកម្ពុជាទាំងមូល សូមកុំជឿការបំពុលព័ត៌មាន​របស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋាភិបាលកម្ពុជា។សូមជម្រាបថា សមិទ្ធផលនានាដែលបានដាក់សម្ពាធ ក្នុងវត្តកោះទាវនាថ្ងៃនេះរួមមាន៖ អាគារសិក្សាពុទ្ធិកអនុវិទ្យាល័យ ១ខ្នងមានបណ្ដោយ ១៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ២ ជាន់ មាន ៤បន្ទប់ សាងសងអំពីថ្ម ក្លោងទ្វារវត្ត របងវត្ត និងរូបចំលាកព្រះសង្ឃបិណ្ឌបាត្រ ចំនួន ១០០ អង្គ។

អត្ថបទទាក់ទង