ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកណ្ដាល បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដែលប្រារព្ធធ្វើនៅក្នុងបរិវេណសាលាឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរចំពោះសកម្មភាពរបស់មន្ទីរបរិស្ថានខេត្ត ដែលបានសម្របសម្រួលជាមួយអាជ្ញាធរស្រុក ដើម្បីរៀបចំទិវានេះឡើង ហើយយើងទាំងអស់គ្នាបាននឹងកំពុងអនុវត្ត បន្ទាត់នយោបាយជាតិមួយយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី០៥ ខែមិថុនា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ធ្វើជាពិធីប្រារព្ធរួមគ្នាតែម្ដង។