ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោកឈួន កែវ ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា លោក អភិបាលរងស្រុកអង្គស្នួល បាននាំយកបច្ច័យរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មកប្រគេនព្រះចៅអធិការវត្តសម្រាប់កសាងសមិទ្ធផលនានាៗក្នុងវត្តរួម៖១/ ព្រះឥន្ទានុបាល ភិន ផល្លី ព្រះអនុគណស្រុកអង្គស្នួល និងជាព្រះចៅអធិការវត្តអង្គពពាយមានជ័យ សម្រាប់កសាងព្រះវិហារចំនួន ៥,០០០ដុល្លាអាមេរិក ២/ព្រះព្រះចៅអធិការវត្តទន្លេអុំ សម្រាប់កសាងកុដិ ចំនួន ៥,៨៨០ដុល្លាអាមេរិក។