រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀមរៀបចំ ពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ស្ពានក្រវ៉ាត់ក្រុងទី៣ និងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញអមដំណើរឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងសការី ចុះពិនិត្យទីតាំងផ្ទាល់ និងចូលរួមកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀមរៀបចំ ពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ស្ពានក្រវ៉ាត់ក្រុងទី៣ និងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ស្អែកនេះឱ្យប្រព្រឹត្តិទៅបានរលូន ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។

អត្ថបទទាក់ទង