រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីចែកប័ណ្ណក្មម្មសិទ្ធិដីធ្លីចំនួន ៤៧៧ប័ណ្ណ ជូនប្រជាពលរដ្ឋភូមិប្រធាតុ សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីចែកប័ណ្ណក្មម្មសិទ្ធិដីធ្លី (ប្លង់រឹង) ចំនួន ៤៧៧ប័ណ្ណ ជូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិប្រធាតុ សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចែកប្លងរឹងនៅពេលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ។ក្នុងពិធីនេះ ឯកឧត្ដអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ដែលបានខិតខំបំពេញការងារសម្រេចបានជោគជ័យនាពេលនេះ និងសូមចូលអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណង និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។ឯកឧត្ដមអភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើរដល់ប្រជាពលដ្ឋ សូមរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ជៀសវាងការធ្លាក់ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើផ្សេងៗទៀតនាំឲ្យមានការលំបាកដល់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់ ។ ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជា ឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឲ្យកូនចៅជាដើម។

អត្ថបទទាក់ទង