រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ និងពិភាក្សាសំណើសុំភ្ជាប់ចរន្តអគ្គិសនី

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាសំណើសុំភ្ជាប់ចរន្តអគ្គិសនី សម្រាប់ភ្ជាប់អំពូលបំភ្លឺផ្លូវ និងភ្លើងស្ដុប នៅតាមបណ្ដោយផ្លូវជាតិ លេខ២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ជំរាបជូនផងដែរថា៖ គម្រោងធ្វើឱ្យប្រសើរផ្លូវជាតិលេខ២ និងផ្លូវជាតិ លេខ២២ បានបញ្ចប់ការងារសំខាន់ៗ ពិសេសកម្រាលផ្លូវបេតុងកៅស៊ូ ហើយបន្តការងារបន្ទាប់បន្សំមួយចំនួនទៀតក្នុងគោលបំណងលើកកម្ពស់បន្ថែមនូវផ្នែកសុវត្ថិភាព និងសោភ័ណភាព ដែលកំពុងរៀបចំបំពាក់អំពូលបំភ្លឺផ្លូវ និងភ្លើងស្ដុបតាមបណ្ដោយដងផ្លូវជាតិលេខ២ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។ បច្ចុប្បន្នក្រុមហ៊ុនសាងសង់បាននឹងកំពុងធ្វើការដំឡើងបង្គោល និងអំពូលបំភ្លឺផ្លូវនៅតាមទីតាំងដែលបានកំណត់ ប៉ុន្តែពុំទាន់មានប្រភពអគ្គិសនីតភ្ជាប់នៅឡើយ។ ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំ ឯកឧត្តមអភិបាលខេត្ត ដើម្បីភ្ជាប់ចរន្តអគ្គិសនី សម្រាប់ភ្ជាប់អំពូលបំភ្លឺផ្លូវ និងភ្លើងស្តុបស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមបណ្ដោយផ្លូវជាតិលេខ២ និងរ៉ាប់រងថ្លៃសេវាប្រើប្រាស់ចរន្ធបន្ទាប់ពីដាក់ឱ្យប្រើប្រាស់។

អត្ថបទទាក់ទង