រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំអនុគណ: កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយរដ្ឋបាលក្រុង-ស្រុកទាំង១៣ តាមប្រព័ន្ធvideo zoom meeting

ខេត្តកណ្ដាល ៖ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនុគណ: កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយរដ្ឋបាលក្រុង-ស្រុកទាំង១៣ តាមប្រព័ន្ធvideo zoom meeting។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អជ្ញាធរ និងមន្ទីរ អង្គភាពពាក់ពន្ធ័ត្រូវពង្រឹង លើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានជាប្រចាំ ដោយត្រូវបន្តការចុះជាប់ជាមួយប្រជាពលរដ្ឋ អប់រំ និងផ្សព្វផ្សាយវិធានរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន នៅក្នុងសហគមន៏របស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញអោយកងកម្លាំងទាំងបី ត្រូវពង្រឹងការការពារនូវសុខសុវត្ថិភាព សន្តិសុខសង្គម ដោយបានអនុវត្តនូវ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ខ្លួន អោយបានល្អប្រសើរបន្ថែមទៀត និងបន្តទប់ស្កាត់នូវបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ដែលជាបញ្ហាប្រឈមដ៏សំខាន់ នៃការបង្កើតបទល្មើសនានា។

អត្ថបទទាក់ទង