រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការរៀបចំរបាយការណ៍អនុវត្ត ការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបើកវគ្គផ្សព្វផ្សាយសៀវភៅណែនាំស្តីពី "ការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ”ដល់ លោក លោកស្រី និងសិក្ខាកាមមកពីបណ្តាក្រុង ស្រុកទាំង១៣ក្នុងខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឌឹម បូរ៉ា បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ទីចាត់ការគ្រប់គ្រងធនធាន មនុស្សខេត្ត និងទីចាត់ការរដ្ឋបាលខេត្ត ដែលបានសហការគ្នា ក្នុងការរៀបចំវគ្គផ្សព្វផ្សាយនេះ ជូនដល់សិក្ខាកាមនាពេលនេះ គោលបំណងផ្សព្វផ្សាយនូវខ្លឹមសារនៃសេចក្ដីណែនាំ ស្តីពីការ រៀបចំរបាយការណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអ្នកមានភារកិច្ចតាមដាន ត្រួតពិនិត្យ និងអ្នកមានភារកិច្ចរៀបចំឱ្យបានជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់អំពីប្រភេទនៃរបាយការណ៍ លទ្ធផលការងារ និងបញ្ហាប្រឈមដែលត្រូវ រំលេចក្នុងទម្រង់នៃរបាយការណ៍ ការដាក់ជូន និងការផ្សព្វផ្សាយរបាយការណ៍របស់រដ្ឋបាលសាមី ព្រមទាំងការតាមដាន និងត្រួតពិនិត្យរបស់រដ្ឋបាលពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តសេចក្តី ណែនាំទាំងនេះប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបន្តថា៖រដ្ឋបាលខេត្តនិងរៀបចំវគ្គផ្សព្វផ្សាយនេះបន្ថែមទៀតដល់ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងគឺដើម្បីកត់ត្រានូវវឌ្ឍនភាព និងសមិទ្ធផលដែលរដ្ឋបាលខេត្ត ក្រុង ស្រុកសម្រេចបានតាមពេលវេលាកំណត់ សំដៅពង្រឹងការអនុវត្តតួនាទី និង ភារកិច្ច ការកំណត់នូវបញ្ហាប្រឈមនានា ដើម្បីលើកជាសំណូមពរផ្សេងៗ និងដោះស្រាយនូវ បញ្ហាប្រឈមទាំងនោះ ព្រមទាំងលើកទិសដៅអនុវត្តបន្ត រួមទាំងការផ្សព្វផ្សាយដល់សាធារណ ជនអំពីវឌ្ឍនភាព និងសមិទ្ធផលសម្រេចរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ស្របតាមអនុវត្តនូវ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១១-២០២០)ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ក្នុងការជំរុញកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ បច្ចុប្បន្ន យើងបាននិងកំពុងតែអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។ ឯកឧត្តមបន្ថែមថា៖ លោក លោកស្រីដែលជាសិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់តាមដានបទបង្ហាញ ជាពិសេសបទបង្ហាញដែលពាក់ព័ន្ធនឹងថ្នាក់រដ្ឋបាលរបស់ខ្លួន ព្រមទាំងសួរបញ្ជាក់ចំណុចស្រពេច ស្រពិលមិនច្បាស់លាស់ទាំងឡាយ ដើម្បីយកទៅអនុវត្តឱ្យកាន់តែរលូន និងប្រកបដោយប្រសិទ្ធ ភាពខ្ពស់៕

អត្ថបទទាក់ទង