រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបើកសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបដិបទកូវីដ-១៩

ខេត្តកណ្ដាល៖ ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅពីកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើកសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបដិបទកូវីដ-១៩ ជូនដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម ព្រមទាំងដៃគូពាក់ព័ន្ធនាក្នុងខេត្តកណ្ដាល ប្រមាណជា ១២០នាក់ ក្រោមអធិបតី ឯកឧត្ដម ប៊ុន ផេន អភិបាលរងខេត្តកណ្ដាល និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្ដម ប៊ុន ផេន បានបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ សម្រាប់ម្ចាស់ សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ រួមមានដូចជា៖ ខ្សែរសង្វាក់ទីផ្សារក្នុងស្រុក ការនាំចេញ ការទទួលបានច្បាប់ថ្មីៗ និងបទប្បញ្ញតិនានា ហើយក្រោយពីបានទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីពេញមួយថ្ងៃនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសម្ថភាព និងអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្ដមបានបញ្ជាក់បន្តថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ល្អ មួយសម្រាប់ម្ចាស់សហគ្រាស បានជួបផ្ទាល់ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួនទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះ អោយជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាអោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាសឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាលើកទី២ហើយនៅទូទាំង២៥ រាជធានី-ខេត្ត។ ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីជួយអោយសហគ្រាសធុនតូច និងមធ្យមទាំងអស់ ទទួលបានថវិការសំរាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន ទទួលបានចំណេះដឹងបន្ថែម ក្នុងការជម្រុញទីផ្សារនៅក្នុងស្រុក និងការជម្រុញទីផ្សារទៅក្រៅប្រទេស ព្រមទាំងទទួលចំណេះដឹងថ្មីៗបន្ថែមទៀត ។លោកឧកញ៉ាក៏បានអំពាវនាវ ដល់ប្រជាពលដ្ឋ ត្រូវរួមគ្នាកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយនាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ដើម្បីជួយដល់សហគ្រាសក្នុងស្រុក មានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង