រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធសមិទ្ធិផលនានាក្នុងនៅវត្តទួលសាលា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធសមិទ្ធិផលនានាក្នុងនៅវត្តទួលសាលា ឃុំអន្លង់រមៀត និងសំណេះសណាលជាមួយប្រជាពលរដ្ឋក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអោយដឹងថា សមិទ្ធផលមួយចំនួន ក្នុងវត្តទួលសាលា ឃុំអន្លង់មៀត ដែលត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់រួមមាន៖1. សាលាធម្មសភាទទឹង ២៥ម៉ែត្រx៤៤ម៉ែត្រ2. អំពូលសូឡា ១០០ អំពូល ,សត្វហង្សចំនួន ២, មន្ទីរចូលបច្ច័យចំនួន ១ ខ្នង3. ចាក់សាបក្នុងបរិវេណវត្ត និងធ្វើផ្លូវបេតុងអាមេក្នុងទីធ្លាវត្ត 4. របងជុំវិញសាលាបឋមសិក្សាទួលសាលា5. សាលារៀនវត្តទួលសាលាចំនួន ៤ ខ្នង6. របងជុំវិញវត្តទួលសាលា7. ព្រះវិហារវត្តទួលសាលាសរុបបច្ច័យកសាងចំនួន ១ ០៨១ ១៦៨ ដុល្លារ ដែលបានផ្ដួចផ្ដើមកសាងដោយឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោក ជំទាវ ជាសប្បុរសជន ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរ។

អត្ថបទទាក់ទង