រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល

ខេត្តកណ្ដាល៖ សមិទ្ធផលនានា ក្នុងវត្តស្វាយជ្រំ និងសមិទ្ធផលក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្ដីពី ឯកឧត្ដមសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងអរិយក្សត្រ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ សមិទ្ធផលដែលត្រូវដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះរួមាន៖ សមិទ្ធផលក្នុងវត្តស្វាយជ្រំ មាន សាលាធម្មសភាថ្មី ១ ខ្នង, កម្ពស់ ២ ជាន់, បណ្តោយ ៤៣ ម៉ែត្រ, ទទឹង ២២ ម៉ែត ព្រមទាំងព្រះបល្ល័ង្ក និងសិតព្រះពុទ្ធប្បដិមា ដែលត្រូវបានកសាងចាប់តាំងពី ឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០២៣, ដោយចំណាយថវិកាអស់ចំនួនប្រមាណ ១ ២៥០ ៣០០ (មួយលាន ពីររយហាសិបពាន់បីរយដុល្លារអាម៉េរិក), ការក្រាលម៉ាប, ការសាងសង់របងវត្ត និងផ្ទះបាយ, ការជួសជុលសាលាឆាន់ និងការកសាងកុដិឈើ, ការជួសជុល និងការរៀបចំបណ្ណាល័យ ព្រមទាំងបន្ទប់ទឹក, ការកសាងកុដិថ្មីសម្រាប់ព្រះសង្ឃ, ការរៀបចំសួនច្បារខាងមុខវត្ត និងការជាវគ្រឿងសង្ហារឹមដាក់ក្នុងវត្ត និងសមិទ្ធផលក្នុងសង្កាត់ស្វាយជ្រំ រួមមាន ៖ ប្រព័ន្ធលូរំដោះទឹក មុខកាត់ ១ ម៉ែត្រ មានប្រវែង ១ ១០៤ ម៉ែត្រ ក្នុងភូមិស្វាយជំ សង្កាត់ស្វាយជ្រុំ និងអំពូលសូឡាសរុបចំនួន ១៩០ អំពូល សម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយជ្រំ នៅ តាមដងផ្លូវចំនួន ៧ ខ្សែ។

អត្ថបទទាក់ទង