ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការដោះស្រាយបញ្ហាដីធ្លី និងលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ ក្នុងភូមិសាស្ត្រស្រុកស្អាង ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាស្រុកស្អាង និងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដីធ្លី និងលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃឱ្យបានឆាប់រហ័ស ពិសេសបញ្ហាដីធ្លីត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ និងមានទីតាំងដីច្បាស់លាស់ ដើម្បីងាយស្រួលដោះស្រាយបញ្ចប់វិវាទ។សូមជម្រាបថា កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពន្លឿនលើការងារដោះស្រាយបញ្ហាដីធ្លី ជួយជំរុញដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ នៅគ្រប់កាល:ទេស: និងមិនប្រកាន់និន្នាការនយោបាយឡើយ។