រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្ដីទី បានដឹកនាំមន្ត្រីរាជការសាលាខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ម៉ៅ ហម មន្ត្រីកិច្ចសន្យាសាលាខេត្ត

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្ដីទី បានដឹកនាំមន្ត្រីរាជការសាលាខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ម៉ៅ ហម មន្ត្រីកិច្ចសន្យាសាលាខេត្ត ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែប សាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៤៥នាទីយប់ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយជរាពាធ។ ស្ថិតក្នុងសមានទុក្ខដ៏សែនសោកសង្រេងយ៉ាងក្រៃលែងនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្ដីទី និងមន្ត្រីរាជការសាលាខេត្ត សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សា ដួងវិញ្ញាណក្ខន្ធ លោក ម៉ៅ ហម សូមបានទៅសោយសុខក្នុង សុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង