ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្នុងកិច្ចប្រជុំនិត្យលទ្ធភាព លើសំណើសុំផ្តល់ដីសម្បទាន ក្នុងភូមិសាស្ត្រស្រុកស្អាង ក្បែរប្រភពទឹកទន្លេបាសាក់ ជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់សាងសង់រោងចក្រផលិតទឹកស្អាត ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាស្រុកស្អាង និងមន្ត្រីពាក់ព័ន្ធ។ សូមបញ្ចាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនេះ ធ្វើឡើងដើម្បីធានាបានសន្តិសុខទឹកស្អាត ប្រកបដោយបរិមាណ និងគុណភាព ក្នុងតំបន់នៅភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ប្រកបដោយចីរភាពក្នុងថ្ងៃអនាគត។