ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលស្ដីទី នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ២ខ្សែ ផ្លូវក្រាលគ្រួសក្រហមចំនួន១ខ្សែ នៅឃុំកោះរះ ឃុំថ្មគរ ឃុំព្រៃករៃ និងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង-ស្រុក អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណ ៧០០នាក់។