ខេត្តកណ្តាល៖រសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ស្ថានភាពការលើកទំនប់ប្រឡាយ៩៤ និងទំនប់ប្រឡាយ៩៦ ដើម្បីការពារជំនន់ទឹកភ្លៀង និងទឹកជំនន់រដូវវស្សា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។