រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំស្ដីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមាសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវខិតខំរួមគ្នាបំពេញការងារ ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នាផងដែរ។លោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងថា៖ រយៈពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ខេត្តកណ្តាល មានមណ្ឌលបោះឆ្នោតចំនួន៥៥៨ ស្មើនឹង ១៧៥៦ការិយាល័យបោះឆ្នោត មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន ៨១៨,៤៥៩នាក់ ស្រី៤៣៤,៩០១នាក់។ លោកបានបញ្ចាក់ថា សម្រាប់ខេត្តកណ្តាល មានគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សរុបចំនួន ១២គណបក្សប៉ុណ្ណោះ ក្នុងចំណោម ១៨គណបក្ស។

អត្ថបទទាក់ទង