រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ទទួលបានបង្គប់អនាម័យប្រើប្រាស់ដោយមិនគិតថ្លៃពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យការសាងសង់បង្គន់អនាម័យបណ្ដែតទឹក ជូនប្រជាពលរដ្ឋដែលមានខ្នងផ្ទះបណ្ដែទឹក ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាលទទួលបានជ័យលាភី ODF ដែលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កាលពីកន្លងទៅនេះ ហើយការសាងសង់បង្គន់អនាម័យបណ្ដែតទឹកនៅពេលនេះ គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ទាំងអស់ទទួលបានការប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្រាន់ ដោយបញ្ឈប់បាន ១០០% ក្នុងការបន្ទោបង់ពាសវាលពាក្យការនៅក្នុងទឹក ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងដើម្បីលើកកម្ពស់ការថែទាំ ការស្តារ ឬលើកកំពស់គុណភាពទឹក និងបរិស្ថាន។ ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា តាមការពិនិត្យ និងសាវជ្រាវនៅក្នុងឃុំប្រាសាទ មានផ្ទះទឹកចំនួន ៨២ ផ្ទះទឹក ដែលមិនមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ ហើយផ្ទះទឹកមួយចំនួនទៀតនៅជាប់ច្រាំងដែលពួកគាត់មានផ្ទះនៅលើគោកស្រាប់ដែលមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់។ ដូចនេះផ្ទះទឹកចំនួន ៨២ មានការប្រឈមខ្ពស់ក្នុងការបន្ទោបង់ពាសវាលពាសកាលនៅក្នុងទឹក ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល សហការជាមួយអង្គការវតធឺអេដ(WaterAid) ដើម្បីសាងសង់បង្គន់អនាម័យបណ្ដែតទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅលើផ្ទះទឹកក្នុងភូមិសាស្ត្រឃុំប្រាសាទដោយមិនគិតថ្លៃ នាឱកាសនេះ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានឱ្យដឹងដែរថា បង្គន់អនាម័យបណ្ដែតទឹក ដែលសាងសង់នេះដែរ មានចំនួន៤ប្រព័ន្ធ ដែលក្នុង០១ប្រព័ន្ធប្រើប្រាស់បានខ្នងផ្ទះចំនួន ១៦ទៅ១៨ ខ្នងផ្ទះ មានទំហំ (ទទឹង ៥.១៥m បណ្ដោយ ៦.៨m កំពស់បាត ១.២m កំពស់បន្ទប់ទឹក ២.៤m) ហើយទឹកកខ្វក់អាចចម្រុះបានបរិមាណ ១២ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅពេលបង្គន់នេះសាងសង់រួចសហគមន៍នេះទីនេះជាអ្នកសំអាត និងថែទាំជាប្រចាំដើម្បីរក្សាអនាម័យជាប្រចាំផងដែរ។

អត្ថបទទាក់ទង