ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្តល់អនុសាសន៍ «ក្នុងនាមអាជ្ញាធរខេត្តត្រូវបម្រើប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋជួបនូវវិវាទ ត្រូវដោះស្រាយជូនពួកគាត់ ដោយអនុវត្តតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដោយទទួលបាន ឈ្នះ ឈ្នះ ទាំងអស់គ្នា រវាងប្រជាពលរដ្ឋ និងភាគីម្ខាងទៀត លើការបើកផ្លូវសាធារណៈ ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។