រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ អភិបាល អភិបាលរង ក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់ ក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវប្រមូលផ្តុំសមាសភាពពាក់ព័ន្ធប្រចាំការជាអចិន្ត្រៃយ៍នៅទីប្រចាំបញ្ជា ដើម្បីតាមដាន ក្ដាប់ និងប្រមូលព័ត៌មាន និងសភាពការណ៍ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត-រាប់សន្លឹកឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ត្រូវទំនាក់ទំនងសម្របសម្រួល ជាមួយប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ខេត្ត ដោយបែងចែកផ្សព្វផ្សាយ និងតាមដានត្រួតពិនិត្យការអនុវត្តគោលការណ៍ នៅតាមបណ្តាក្រុង-ស្រុក-ឃុំ-សង្កាត់។ ទន្ទឹមនោះ ត្រូវរៀបចំក្រុមប្រតិកម្មរហ័ស ដែលមានគុណភាព ក្នុងការបកស្រាយ ឆ្លើយតបបំភ្លឺឱ្យបានទាន់ពេលវេលា ចៀសវាងការធ្វើអាជីវកម្មនយោបាយ។ រៀបចំប្រព័ន្ធទំនាក់ទំនងសម្របសម្រួលការងារ និងសហការ ពិនិត្យ ផ្តល់យោបល់លើផែនការពង្រាយកម្លាំងនៅតាមបណ្តាក្រុង-ស្រុក។ ត្រូវពង្រឹងវិធានការបង្ការ ទប់ស្កាត់បទល្មើស ក្នុងករណីមានបទល្មើសកើតឡើង ត្រូវខិតខំស្រាវជ្រាវ បង្ក្រាប ចាប់ខ្លួនជនល្មើស ប្រមូលភ័ស្តុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមិនទុកឱ្យ ក្លាយជាកម្មវត្ថុ កេងចំណេញខាងនយោបាយឡើយ។ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នៃរយៈពេល នៃការឃោសនារកសំឡេងឆ្នោត នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺមិនមានបង្ករភាពហឹង្សាណាមួយកើតមានឡើងឡើយ ជាងនេះទៀតបញ្ហាការកកស្ទះចរាចរណ៍មិនមានអ្វីកើតឡើងគួរអោយកត់សម្គាល់ឡើយ គឺដំណើរការដោយរលូន។

អត្ថបទទាក់ទង