ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឈួន កែវ ជំនួយការឯកឧត្តមអភិបាលខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា និងលោកស្រី ចេង ចាន់ផល្លា នាយិការទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត រួមទាំងសហការី បាននាំយកអង្ករចំនួន ៣តោន និងបច្ច័យចំនួន ៤៥លានរៀល មកប្រគេនដល់ព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងសមណសិស្ស ដែលកំពុងសិក្សារៀនសូត្រ។