រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចូលរួមក្នុងព្រះរាជាធិបតីក្នុងពិធី «រុក្ខទិវា ៩ កក្កដា»

ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រ៉ាក់ សារ៉ាត អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងព្រះរាជាធិបតីក្នុងពិធី «រុក្ខទិវា ៩ កក្កដា» នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជអធិបតិភាពខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ពិធី​មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។

អត្ថបទទាក់ទង