រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៣

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំការពារនូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលពិសេសក្នុងរយៈពេលនៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលធ្វើឱ្យខេត្តកណ្ដាល មិនមាននូវបាតុភាពអ្វីណាមួយកើតឡើងឡើយ។

អត្ថបទទាក់ទង